តួនាទីយេនឌ័រក្នុងទីផ្សារកសិកម្ម

ស្ត្រី​មាន​តួនាទី​ដ៏​សំខាន់​នៅ​គ្រប់​ផ្នែក​ទាំងអស់​នៃ​វិស័យ​កសិកម្ម ​តាំង​ពី​ការ​ដំាដុះ ​ការ​ដឹក​ជញ្ជូន ​ការ​លក់ដុំ ​ការ​លក់រាយ ​ទៅ​ដល់​អ្នក​ប្រើប្រាស់ ​ពួក​គាត់​តែង​មាន​វត្តមាន​ជានិច្ច​នៅ​គ្រប់​ចំនុច ​នៃ​សង្វាក់​ទីផ្សារ​កសិកម្ម។

ដើម្បី​យល់​បាន​កាន់​តែ​ប្រសើរ​អំពី​បញ្ហា​ប្រឈម​ចំពោះ​កសិករ​ស្ត្រីខ្មែរ ​សេវា​ព័ត៌មាន​ទីផ្សារ​កសិកម្ម ​បាន​ធ្វើ​បទសម្ភាសន៍នៅ​ក្នុង​ទីផ្សារ​ចំនួន៤។

ទាំងអស់​នេះ​ជា​បញ្ហា​ទូទៅ​មួយ​ចំនួន ​ដែល​ធ្វើ​ឲ្យ​កសិករ​ស្ត្រី​មាន​ការ​ព្រួយ​បារម្ភ៖

  • បន្ទុក​ការងារ
    កសិករ​ស្ត្រី​ហាក់​ដូច​ជា​មាន​បន្ទុក​ការងារ​ច្រើន​ណាស់ ​ព្រោះ​ថា​ពួក​គាត់​ត្រូវ​ថែរក្សា​ក្រុម​គ្រួសារ​របស់​ពួកគាត់​ផង ​និង​ប្រកប​របរ​អាជីវកម្ម​ផង។ ​ខុស​គ្នា​ពី​កសិករ​បុរសៗ ​ដែល​ជា​ធម្មតា ​រាងកាយ​របស់​ពួកគាត់​មាន​ភាព​មាំ​មួនជាង ​ជារឿយៗ ​កសិករ​ស្រ្តី​ត្រូវ​រក​ឈ្នួល​បន្ថែម ​ដើម្បី​ជួយ​លើក ​និង​លីសែង​ផលិតផល​របស់​គាត់។
  • ប្តី​ដែល​មិន​ជួយ​ជ្រោមជ្រែង
    ស្រ្តី​កសិករ​ជា​ច្រើន​បាន​រៀបរាប់​ថា ​ប្តី​របស់​គាត់​អត់​មាន​ជួយ​ដល់​ការងារ​ផ្ទះ​សម្បែង ​​ឬក៏​ការងារ​រក​ទទួល​ទាន​នោះ​ទេ។ ​មាន​អ្នក​ខ្លះ​ទៀត​ប្រាប់​ថា​ប្តី​របស់​គាត់​ស្រវឹង​ជា​ប្រចាំ ​ព្រម​ទាំង​មាន​ពេល​ខ្លះ​រំលោភ​បំពាន​ដល់​រាងកាយ​ទៀត​ផង។
  • បំណុល
    ស្រ្តី​កសិករ​មួយ​ចំនួន​បាន​រៀបរាប់ ​អំពី​បញ្ហា​លុយ​កាក់​ដែល​ជំពាក់​គេ​កាន់​តែ​ច្រើន​ទៅៗ ​ដោយ​សារ​តែ​អត្រា​ការ​ប្រាក់​ដ៏​ខ្ពស់ ​(រហូត​ដល់​២០%) ដែល​កំណត់​ដោយ​ម្ចាស់​បំណុល។ ​បំណុល​ប្រភេទ​នេះ ​ជារឿយៗ​គឺជា​បន្ទុក​របស់​ស្ត្រី​តែ​ម្នាក់ឯង​ ​ដោយ​សារ​តែ​គាត់​មិន​ហ៊ាន​ប្រាប់​ប្តី ​ព្រោះ​ខ្លាច​បង្ក​ឲ្យ​មាន​ជា​ការ​ទាស់ទែង​គ្នា។ ​ក្នុង​ករណី​ដែល​ប្តី​បាន​ដឹង អ្នកខ្លះ​ជួយ​បាន​បន្តិច​បន្តួច ​ខ្លះ​ទៀត​អត់​មាន​ជួយ​ទាល់​តែ​សោះ។
  • សន្តិសុខ
    ស្រ្តី​អាជីវករ​អាច​ប្រឈម​មុខ​ទៅ​នឹង​បញ្ហា​អសន្តិសុខ​ជា​ច្រើន ​ព្រោះ​ថា​អ្នក​ខ្លះ​ត្រូវ​ដេក​នៅ​ឯតូប​តាម​ផ្សារ​របស់​ពួក​គាត់ ​ដើម្បី​ចាំ​ទទួល​ទិញ​កសិផល​ឲ្យ​បាន​ពី​ព្រលឹម​ស្រាងៗ។ ​បញ្ហា​នេះ​ប៉ះពាល់​យ៉ាង​ខ្លាំង​ចំពោះ​ស្ត្រី​ដែល​ជា​មេម៉ាយ ​ព្រោះ​ថា​ពួក​គាត់​ត្រូវ​នៅ​តែ​ម្នាក់​ឯង​​តាម​តូប ​ហើយ​ចំណែក​ឯ​កូន​ចៅ​របស់​គាត់​ត្រូវ​នៅ​ឯ​ផ្ទះ​ដោយ​គ្មាន​អ្នក​មើល​ថែ។

ជា​ទូទៅ ​អាជីវករ​ស្រ្តី​មាន​ការ​យល់​ដឹង​បាន​ច្រើន​ជាង​អាជីវករ​បុរស ​អំពី​ទីផ្សារ​កសិកម្ម។ ​ស្រ្តី​ជា​ច្រើន​មាន​ចំណាប់​អារម្មណ៍​ក្នុង​ការ​ទទួល​បាន​នូវ​វគ្គ​បណ្តុះបណ្តាល​បន្ថែម ​ដើម្បី​ជួយ​ដល់​ពួក​គាត់​ក្នុង​បញ្ហា​យេនឌ័រ ​និង​ដើម្បី​មាន​ការសាទរ​ក្នុង​កិច្ច​សហការ​ជាមួយ ​សេវា​ព័ត៌មាន​ទីផ្សារ​កសិកម្ម ​ក៏​ដូច​ជា​ជួយ​ឲ្យ​ជំនាញ​អាជីវកម្ម​របស់​ពួក​គាត់​កាន់​តែ​មានភាព​ប្រសើរ​ឡើង​ផង​ដែរ។

ខាង​ក្រោម​នេះ ​លោក​អ្នក​អាច​ទាញ​យក​របាយការណ៍ ​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​តួនាទី​យេនឌ័រ​នៅ​ក្នុង​វិស័យ​ទីផ្សារ​កសិកម្ម។

Canadian International Development Agency Canada Ministry of Agriculture Forestry and Fisheries
With the generous support of the European Union through the EC-FAO Food Security Programme

AMI - Agricultural Market Information

Contact Us

To Top