khmer (Kh)English (United Kingdom)
 

របៀប​ទាញ​យក​ព័ត៌មាន​តម្លៃ​ពី​ប្រព័ន្ធ

មាន​ជំហាន​ចំនួន​ពីរ ​ដើម្បី​ទាញ​យក​ព័ត៌មាន​តម្លៃ​ពី​ប្រព័ន្ធ ​ប៉ុន្តែ​អ្នក​ដែល​ធ្លាប់​ប្រើ ​ច្រើន​តែ​រំលង​ជំហាន​ទី១ ៖

ជំហាន​ទី១ ៖ រក​តម្លៃ​ជា​មធ្យម នៅ​លើ​ទីផ្សារ

ដើម្បី​រក​តម្លៃ​សម្រាប់​កសិផល​ណា​មួយ ​ពី​អាជីវករ​នៅ​ផ្សារ​ណា​មួយ ​សូម​លោកអ្នក​ធ្វើ​ដូច​តទៅ​នេះ៖

  1. រក​មើល ​កូដ​សម្រាប់​កសិផល ​និង​កូដ​សម្រាប់​ទីផ្សារ ​ដែល​ លោកអ្នក​ចង់​បាន​ព័ត៌មាន​តម្លៃ។ ​កូដ​ទំាងអស់​នេះ​មាន​នៅ​លើ​ទំព័រ ​កូដ​ សម្រាប់​កសិផល​ ​និង​កូដ​សម្រាប់​ទីផ្សារ ​ដែល​សម្រាប់​ប្រើ​​ជា​មួយ​សេវា​ សារ​អក្សរ​តាម​ទូរស័ព្ទ។

    ជា​ឧទាហរណ៍ ​សូម​លើក​យក​កសិផល ​“ខាត់ណា” ​[កូដ:200] និង ​ផ្សារ ​“ដើមគ” ​[កូដ:772]
  2. វាយ​សារ ដោយ​ដាក់​​កូដ​កសិផល បន្ទាប់មក ​កូដ​ទីផ្សារ ៖ 200 772

  3. បញ្ជូន​សារ ទៅ​កាន់​លេខ​ទូរស័ព្ទ ​របស់​ប្រព័ន្ធ​សារ​អក្សរ​តាម​ទូរស័ព្ទ ៖ 092623182

  4. ទទួល​បាន​ការឆ្លើយ​តប ៖

    [200]   - 772: R1900 (T12-3/P0) [Date:26.01]
      741: R1500 (T8-6/P0) [Date:26.01]

    សារ​នេះ​តប​វិញ ​ជាមួយ​តម្លៃ ​នៅ​ឯផ្សារ​ដើមគរ [772] ព្រម​ទាំង​ផ្សារ​តាខ្មៅ [741] ​ផង​ដែរ


ការ​បកស្រាយ​សារ ៖

200 = ខាត់ណា
772 = ផ្សារ​ដើម​គ
R1900 = តម្លៃ​មធ្យម​គឺ ១,៩០០ ​រៀល
T12 = មាន​អាជីវករ​លក់​ខាត់ណា ​ចំនួន១២នាក់ នៅ​ផ្សារ​ដើម​គ
3 = អាជីវករ ​ចំនួន​៣នាក់ ​បាន​បញ្ជូន​តម្លៃ ​មក​ក្នុង​ប្រព័ន្ធ​សម្រាប់ ខាត់ណា
P0 = គ្មាន​កសិករ​ដំណាំ​ខាត់ណា​ណា​មួយ ​បាន​បញ្ជូន​តម្លៃ ​មក​ក្នុង​ប្រព័ន្ធ​​នោះទេ
Date:26.01 = កាលបរិច្ឆេទ ​ដែល​តម្លៃ​ត្រូវ​បាន​បញ្ជូន ​មក​ក្នុង​ប្រព័ន្ធ ​គឺ ​ថ្ងៃទី២៦ ខែ​មករា
741 = ផ្សារ​តាខ្មៅ
R1500 = តម្លៃ​មធ្យម​គឺ ១,៥០០ ​រៀល
T8 = មាន​អាជីវករ​លក់​ខាត់ណា ​ចំនួន​៨នាក់ នៅ​ផ្សារ​តាខ្មៅ
6 = អាជីវករ ​ចំនួន​​៦នាក់ ​បាន​បញ្ជូន​តម្លៃ​ មក​ក្នុង​ប្រព័ន្ធ​សម្រាប់ ​ខាត់ណា
P0 = គ្មាន​កសិករ​ដំណាំ​ខាត់ណា​ណា​មួយ ​បាន​បញ្ជូន​តម្លៃ ​មក​ក្នុង​ប្រព័ន្ធ​នោះទេ
Date:26.01 = កាលបរិច្ឆេទ ​ដែល​តម្លៃ​ត្រូវ​បាន​បញ្ជូន ​មក​ក្នុង​ប្រព័ន្ធ គឺ ថ្ងៃទី២៦ ខែ​មករា

(បើ​ប្រើ​ប្រព័ន្ធ​នេះ ​លោក​អ្នក​នឹង​ឃើញ​ថា ​លោក​អ្នក​មិន​ត្រឹម​តែ​បាន ​តម្លៃ ​ពីផ្សារ​ក្បែរ​នោះ​តែមួយ​នោះ​ទេ ​គឺ​លោក​អ្នក​នឹង​បាន​ពី​ផ្សារ​​ ទាំង​អស់​ដែល​នៅ​ក្បែរ​នោះ!)

ជំហាន​ទី២ ៖ រក​តម្លៃ​សម្រាប់​កសិផល​ណា​មួយ ​ពី​ផ្សារ​ណា​មួយ ​ពី​អាជីវករ

ដើម្បី​បាន​តម្លៃ​សម្រាប់​កសិផល​ណា​មួយ ​ពី​ផ្សារ​ណា​មួយ ​ពី​អាជីវករ ​សូម​លោក​អ្នក​អនុវត្ត​ដូច​តទៅ​នេះ ៖

ជា​ឧទាហរណ៍ ​សូម​លើក​យក​កសិផល ​“ខាត់ណា” [កូដ:200] និង ​ផ្សារ “ដើមគ” [កូដ:772]

  1. វាយ​សារ ដោយ​ប្រើ​អក្សរ “T” រួច​ហើយ​ដាក់ ​កូដ​កសិផល ​បន្ទាប់​មក កូដ​ទីផ្សារ T 200 772
  2. បញ្ជូន​សារ ទៅ​កាន់​លេខ​ទូរស័ព្ទ ​របស់​ប្រព័ន្ធ​សារ​អក្សរ​តាម​ទូរស័ព្ទ ៖ 092623182
  3. ទទួល​បាន​ការ​ឆ្លើយតប ៖
    017738202: Chan: R1800 [Date:12.02]
    017566253: Charin: R1700 [Date:12.02]

ការ​បកស្រាយ​សារ ៖

017738202 = លេខ​ទូរស័ព្ទ ​របស់​អាជីវករ
Chan = ឈ្មោះ ​របស់​អាជីវករ
R1800 = តម្លៃ​ចុងក្រោយ​ របស់​អាជីវករ​រូបហ្នឹង ​សម្រាប់​កសិផល​មួយហឹ្នង
Date:12.02 = កាលបរិច្ឆេទ ​ដែល​តម្លៃ​ត្រូវ​បាន​បញ្ជូន ​មក​ក្នុង​ប្រព័ន្ធ ​គឺ ថ្ងៃ​ទី​១២ ខែ​កុម្ភៈ
017566253 = លេខ​ទូរស័ព្ទ ​របស់​អាជីវករ
Charin = ឈ្មោះ ​របស់​អាជីវករ
R1700 = តម្លៃ​ចុងក្រោយ​ ​របស់​អាជីវករ​រូបហ្នឹង ​សម្រាប់​កសិផល​មួយហឹ្នង
Date:12.02 = កាលបរិច្ឆេទ ​ដែល​តម្លៃ​ត្រូវ​បាន​បញ្ជូន ​មក​ក្នុង​ប្រព័ន្ធ គឺ ថ្ងៃទី១២ ខែកុម្ភៈ

(បើ​ប្រើ​ប្រព័ន្ធ​នេះ ​លោកអ្នក​នឹង​ឃើញ​ថា ​លោកអ្នក​នឹង​បាន​តម្លៃ ​ពី​ អាជីវករ​ទាំងអស់ ​ដែល​មាន​បញ្ជូន​មក​ក្នុង​ប្រព័ន្ធ ​ក្នុង​អំឡុង​ពីរ​ថ្ងៃ​ ចុង​ក្រោយ។ ​បើ​លើស​ពី​រយៈ​ពេល​ពីរ​ថ្ងៃ ​តម្លៃ​ទាំង​នោះ​នឹង​ត្រូវ​ចាត់​ ទុក​ជា​ហួស​កាល​កំណត់ ​ហើយ​នឹង​ត្រូវ​លុប​ចេញ​ពី​ប្រព័ន្ធ។)

សារឆ្លើយតប៖

ខាងក្រោមនេះ លោកអ្នកអាចរកបាននូវសារឆ្លើយតប ដែលប្រព័ន្ធអាចនឹងបញ្ជូនទៅលោកអ្នក។

លេខកូដ អត្ថន័យ
0000

តម្លៃដែលលោកអ្នកបញ្ជូន ត្រូវបានដាក់ក្នុងប្រព័ន្ធដោយជោគជ័យ

1111

សារដែលបានផ្ញើ ប្រើប្រាស់លេខកូដមិនត្រឹមត្រូវឡើយ

2222

សារដែលបានផ្ញើ មិនអាចបញ្ជូនដោយអ្នកដែលមិនបានចុះឈ្មោះបានឡើយ

4444

មិនមាន​ពាណិជ្ជករ ឬ ផលិតករ សម្រាប់ផលិតផលនេះឡើយ

5555

មិនមានតម្លៃ សម្រាប់ផលិតផលនេះឡើយ

6666

ទិន្នន័យតម្លៃដែលបានបញ្ជូន មិនត្រឹមត្រូវឡើយ

7777

លេខកូដផលិតផលមិនត្រឹមត្រូវឡើយ


របៀប​ដាក់​តម្លៃ​លក់ ​សម្រាប់​ផលិតផល​មួយ

Canadian International Development Agency Canada Ministry of Agriculture Forestry and Fisheries
With the generous support of the European Union through the EC-FAO Food Security Programme

AMI - Agricultural Market Information

Contact Us

To Top