គេហទំព័រ ព័ត៌មាន & ព្រឹត្ ... ការផ្សព្វផ្សាយតាមវិទ ...  
khmer (Kh)English (United Kingdom)
 

កម្មវិធី​ផ្សាយ ​និង​សារ​អប់រំ​តាម​វិទ្យុ នៃ​ព័ត៌មាន​ទីផ្សារ​កសិកម្ម

នៅ​ក្នុង​ផ្នែក​នេះ ​លោក​អ្នក​នឹង​អាច​រក​បាន​នូវ ​ការ​ចាក់​ផ្សាយ​តាម​វិទ្យុ​របស់​យើង ​ដែល​បាន​ថត​ចម្លង​ទុក។ ​យើង​មាន​ការ​ចាក់​ផ្សាយ​រយៈពេល ​៥នាទី​ផ្សេងៗ​គ្នា​ជា​រៀង​រាល់​ថ្ងៃ​ធ្វើការ ​ដោយ​មាន​ការ​ចាក់​ផ្សាយ​ឡើង​វិញ​ទាំង​អស់ ​នៅ​ចុង​សប្តាហ៍។ ​នៅ​ថ្ងៃ​ចន្ទ ​ថ្ងៃ​ពុធ ​និង​ថ្ងៃ​សុក្រ ​យើង​ចាក់​ផ្សាយ​អំពី ​ព័ត៌មាន​តម្លៃ​កសិផល​ថ្មីៗ​បំផុត។ ​នៅ​ថ្ងៃអង្គារ ​និង​ថ្ងៃ​ព្រហស្បតិ៍ ​យើង​ចាក់​ផ្សាយ​ដំណឹង​ពាក់ព័ន្ធ​ផ្សេងៗ ​បទសម្ភាសន៍​ ជា​មួយ​អាជីវករ ​និង​កសិករ ​ព្រម​ទាំង​សេចក្តី​ពិស្តារ​អំពីកំណែប្រែ​ល្អ​ថ្មីៗ ​នៅ​ក្នុង​វិស័យ​កសិកម្ម​កម្ពុជា។

រៀង​រាល់​ថ្ងៃ​ចន្ទ ​​និង​ថ្ងៃ​អង្គារ ​យើង​មាន​ការ​ផ្សាយ ​រយៈពេល​១ម៉ោង ​​នូវ​សំលេង​ដែល​ថត​ចេញ​ពី​សកម្មភាព​បង្រៀន ​​របស់​សាលា​ទីផ្សារ​​កសិករ​ ​​និង​បទសម្ភាសន៍​ ​ជា​មួយ​អ្នក​ដែល​ធ្លាប់​បានប្រើ ​​សេវា​សារ​អក្សរ​តាម​ទូរស័ព្ទ។

អ្នក​ស្តាប់​កម្មវិធី​រយៈពេល​១ម៉ោង​នេះ ​អាច​ទូរស័ព្ទ​ចូល​ដើម្បី​ចែក​រំលែក ​នូវ​បទពិសោធន៍​​របស់​ពួក​គាត់ ​​ឫ​សាក​សួរ​នូវ​សំណួរ​ផ្សេងៗ។

យើង​ក៏​មាន​ផ្សាយ​សារ​អប់រំ​តាម​វិទ្យុ ​ដែល​លោក​អ្នក​អាច​រក​ស្តាប់​បាន​នៅក្នុង​ផ្នែក​នេះ​នៃ​គេហទំព័រ។

ប្រសិន​បើ​លោក​អ្នក​មានបំណងស្តាប់វិធី​ផ្សាយរបស់យើង​​តាម​វិទ្យុ ​លោក​អ្នក​ក៏​អាច​រក​បាន​នូវ​សេចក្តី​ពិស្តារ​អំពី​ពេលវេលាផ្សាយ ​និង​ហ្វ្រេកង់ស៍វិទ្យុ​នៅ​ក្នុង​ផ្នែក​នេះ​នៃ​គេហទំព័រ​ផងដែរ។

ការចាក់ផ្សាយតាមវិទ្យុ

ការស្តុកទុកផលិតផល
  • ការស្តុកទុក​ផលិតផល​ និងសារៈប្រយោជន៍
  • របាយការណ៍ព័ត៌មាន ​អំពីការស្តុកទុកផលិតផល
ការធ្វើចំណាត់ថ្នាក់កសិផល
  • ការធ្វើចំណាត់​ថ្នាក់​កសិផល
  • របាយការណ៍ព័ត៌មាន ​អំពីការធ្វើចំណាត់​ថ្នាក់
ខ្ទឹមបារាំង
ណែនាំពីការប្រមូលផល​និង​ក្រោយ​ប្រមូល​ផល​ សម្រាប់​ខ្ទឹមបារាំង
ម្ទេសផ្លោក
ណែនាំពីការប្រមូលផល​និង​ក្រោយ​ប្រមូល​ផល​ សម្រាប់​ម្ទេស​ផ្លោក
ម្ទេសផ្លោក
ណែនាំ​ពី​ការប្រមូលផល​ និង​ក្រោយ​ប្រមូល​ផល​ ​សម្រាប់​ម្ទេស​ផ្លោក
សេចក្តីទុកចិត្តលើអាជីវកម្ម
វិធី​កសាង​សេចក្តី​ទុកចិត្ត​លើ​អាជីវកម្ម ​ហើយបន្ទាប់មក ប្រើប្រាស់សេចក្តីទុកចិត្តនេះ ​ដើម្បី​ពង្រីក​បណ្តាញ​អាជីវកម្ម ​និង​បង្កើន​ប្រាក់​ចំណូល​របស់​អ្នក។
ការធ្វើចំណាត់ថ្នាក់កសិផល
ការ​ធ្វើ​ចំណាត់​ថ្នាក់​កសិផល ​អាចជួយកសិករ ​ឲ្យលក់កសិផល​បានកាន់តែ​ច្រើន ​និង​ជួយ​បង្កើន​ប្រាក់​ចំណូល​របស់​ពួកគាត់។
ការប្រើប្រាស់ ប្រព័ន្ធសេវាសារអក្សរតាមទូរស័ព្ទ
របៀប​ស្វែងរក​ព័ត៌មាន​តម្លៃ​ទីផ្សារ ​ដោយ​ប្រើ​ប្រព័ន្ធ​សេវា​សារ​អក្សរ​តាម​ទូរស័ព្ទ។
ការស្វែងរកដៃគូអាជីវកម្ម និងអ្នកផ្គត់ផ្គង់
របៀប​ស្វែង​រក ​ដៃគូ​អាជីវកម្ម ​ដែល​លក់​កសិផល​ក្នុង​តម្លៃ​ទាប។
ឈុតសំខាន់ៗនៃកម្មវិធីពិភាក្សាតាមទូរស័ព្ទ
ឈុត​សំខាន់ៗ ​នៃកម្មវិធី​ពិភាក្សា​តាម​ទូរស័ព្ទ​អំពី​ព័ត៌មាន​ទីផ្សារ​កសិកម្ម។

ការចាក់ផ្សាយជាច្រើនទៀត

Canadian International Development Agency Canada Ministry of Agriculture Forestry and Fisheries
With the generous support of the European Union through the EC-FAO Food Security Programme

AMI - Agricultural Market Information

Contact Us

To Top